+855 (0)23 882 391
info@kklawgroup.com
ទំព័រដើម
អំពីយើង
ក្រុមការងារ
ជំនាញ
ធនធាន
ព្រឹត្តិការណ៍
ការចែករំលែកចំណេះដឹងផ្នែកច្បាប់ ខេ & ខេ
បណ្ណាល័យច្បាប់
សេចក្តីជូនដំណឹងអំពីច្បាប់
ព័ត៌មាន
ការងារ
ទំនាក់ទំនង
X
ជីវៈប្រវិត្តិ
លោកមេធាវី បណ្ឌិត កង ឫទ្ធិគីរី
មេធាវី
ប្រធានការិយាល័យ
ជីវៈប្រវត្តិសង្ខេបរបស់លោកមេធាវី គីរី
បទពិសោធន៍វិជ្ជាជីវៈ
គុណវុឌ្ឍិសិក្សា
បទពិសោធន៍វិជ្ជាជីវៈ
ក្រុមមេធាវី ខេ & ខេ (K & K Law Group)
ប្រធាន | 2007 – បច្ចុប្បន្ន
មេធាវី | 2001 – បច្ចុប្បន្ន
តំណាងអតិថិជននៅក្នុងតុលាការកម្ពុជា និងអន្តរជាតិ ២០ ឆ្នាំមកហើយ
តំណាងទាំងរឿងរដ្ឋប្បវេណីនិង ព្រហ្មទណ្ឌ
តំណាងអតិថិជនក្នុងសំណុំរឿងសិទ្ធិលើបំណុល តាងនាមអោយម្ចាស់បំណុល និងកូនបំណុលនៅចំពោះមុខតុលាការ
តំណាងអោយអតិថិជនក្នុងសំណុំរឿងទាមទារមតកនៅតុលាការ
ការពារសិទ្ធិអោយអតិថិជនក្នុងករណីលែងលះ និងបែងចែកទ្រព្យ កូន។ សរុបរឿងក្ដីនៅតុលាការទាំងអស់ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅមិនតិចជាង ៣០០ សំណុំរឿង។
តំណាងអោយអតិថិជនក្នុងសំណុំរឿងវិវាទសិទ្ធិប្រត្យក្សលើដីធ្លីនៅតុលាការ
តំណាងអតិថិជនក្នុងការចរចាចុះកិច្ចសន្យាទិញលក់ដីធ្លីឯកជននៅក្រុងភ្នំពេញ និងខេត្តមានសក្តានុពលនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃនៃកិច្ចសន្យាដែលមានកំរិតរាប់លានដល់ពាន់លានដុល្លារច្រើនគម្រោង រវាងដៃគូសហការក្នុងស្រុក និងក្រៅស្រុកដូចជា ចិនប្រជាមានិត ចិនតៃវ៉ាន់ កូរ៉េខាងត្បូង ថៃម៉ាឡេស៊ី សឹង្ហបុរី
តំណាងអតិថិជនក្នុងការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចជាមួយភាគីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា និងការគ្រប់គ្រងហានិភ័យនានា ដែលមិនកើតឡើងដោយគូភាគីនៃកិច្ចសន្យានៅតាមតំបន់មានហានិភ័យនៃជម្លោះខ្ពស់ ដូចជាខេត្តក្រចេះពីមុន
សិក្សា និងវាយតម្លៃលើហានិភ័យផ្លូវច្បាប់លើជំនួញអចលនទ្រព្យ ជាដីសំណង់អាគារ ប្លុកបុរី និង បង្ហាញពីវិធីដោះស្រាយ និងគ្រប់គ្រងហានិភ័យទាំងនោះដល់ម្ចាស់គម្រោងនិង អ្នកទិញ។ ករណីទាំងអស់កន្លងមកដែលធ្លាប់បានធ្វើ គឺផ្តោតទៅលើម្ចាស់គម្រោង និងអ្នកទិញជាជនបរទេសដែលជាមុខសញ្ញានៃការងាយរងហានិភ័យផ្លូវច្បាប់ពីការទទួលយកទ្រព្យជាអចលនទ្រព្យដោយការវិនិយោគ រយៈពេលយូរ និង តម្លៃវិនិយោគធំ។
រៀបចំព្រៀងបទបញ្ជាផ្ទៃក្នុងសម្រាប់អាគាសហកម្មសិទ្ធិ (ដូចជា Apartment, ខុនដូ) របស់អ្នកវិនិយោគជាជនបរទេសស្របតាមច្បាប់កម្ពុជា
តំណាងអោយម្ចាស់បំណុលប្រមូលបំណុល គ្រប់គ្រងបំណុល របស់ម្ចាស់បំណុលជារូបវន្ត និងនីតិបុគ្គល ដូចជា ធនាគារ និងមីក្រូហិរញ្ញវត្ថុ
តំណាងអោយអតិថិជនក្នុងការស្នើសុំអាជ្ញាប័ណ្ណនានាពីរដ្ឋាភិបាល ដូចជាកាស៊ីណូ ធនគារ ជំនួញអចលនទ្រព្យ ច្បាប់សាងសង់សំណង់អាគារទោល ពហុអាគារបុរី អាគារសហកម្មសិទ្ធិ គម្រោងវិនិយោគពី CDC
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក ឬ ECCC)
មេធាវីដែលទទួលស្គាល់និងជ្រើសតាំងដោយ
UN
| 2007
ធ្វើជាមេធាវីតំណាងក្នុងសំណុំរឿង ០១ ក្នុងបទចោទអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាបទឧក្រិដ្ឋទាក់ទងទៅនឹងអាយុជីវិតមនុស្សរាប់សែននាក់ ប្រព្រឹត្តិអស់រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ។ សំណុំរឿង ០១ ត្រូវបានលើកមកជំនុំជំរះដោយក្រុមរដ្ឋអាជ្ញា និង វិនិច្ឆ័យសេចក្ដីដោយក្រុមចៅក្រុមចម្រុះជាតិសាសន៍ សហការរវាងរដ្ឋាភិបាលកម្ពុជា និង UN។
សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP)
សាស្ត្រាចារ្យផ្នែកច្បាប់ | 2001 – បច្ចុប្បន្ន
បង្រៀនច្បាប់ព្រហ្មទណ្ឌ
គុណវុឌ្ឍិសិក្សា
2005-2008:
បណ្ឌិតទស្សនៈវិជ្ជា ឯកទេសច្បាប់សាធារណៈ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
2001-2003:
អនុបណ្ឌិតនីតិសាស្ត្រ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
2001:
វិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវីពីគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
1997-2001:
បរិញ្ញាបត្រនីតិសាស្ត្រ នៅសាកលវិទ្យាល័យន័រតុន
1996:
បានបញ្ចប់ «កម្មវិធីសិក្សាប្រល័យពូជសាសន៍កម្ពុជា» អំពីច្បាប់អន្តរជាតិទូទៅ ច្បាប់
ព្រហ្មទណ្ឌអន្តរជាតិ និតិវិធីព្រហ្មទណ្ឌ អន្តរជាតិ គោលការណ៍ច្បាប់ និងភស្ដុតាងមនុស្សធម៌អន្តរជាតិ ពីសាកលវិទ្យាល័យយ៉េល និងមហាវិទ្យាល័យច្បាប់នៃសាកល វិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក
1995:
បានបញ្ចប់ «កម្មវិធីសិក្សាប្រល័យពូជសាសន៍កម្ពុជា» អំពីច្បាប់ព្រហ្មទណ្ឌអន្តរជាតិ
និងគោលការណ៍ច្បាប់មនុស្សធម៌ ពីសាកលវិទ្យាល័យយ៉េល សហរដ្ឋអាមេរិក
1993:
បរិញ្ញាបត្ររង គណនេយ្យ
ទំនាក់ទំនង
+855 (0)12 812 565
rithkiry.kang@kklawgroup.com