នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការគ្រប់គ្រង ការថែទាំ និងព្យាបាលអ្នកឆ្លងកូវីដ១៩ នៅផ្ទះ
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលទើបតែបានចេញនូវ “នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការគ្រប់គ្រង ការថែទាំនិងព្យាបាលអ្នកឆ្លងកូវីដ១៩នៅផ្ទះ” ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍កាន់តែខ្លាំងឡើងនៃការផ្ទុះឡើងនៃវីរុសយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍មូលដ្ឋានរបស់យើង។ ក្រសួងសុខាភិបាលលើកទឹកចិត្តឱ្យអ្នកជំងឺមានវិជ្ជមាន កូវីដ១៩កំរិតស្រាល អនុវត្តការព្យាបាលខ្លួននៅឯផ្ទះ ដែលជាការជួយសម្រួលបន្ទុកដល់ប្រព័ន្ធសុខភាពកម្ពុជាក្នុងគ្រាលំបាកនេះ។