ជីវៈប្រវិត្តិ

លោកមេធាវី បណ្ឌិត កង ឫទ្ធិគីរី

មេធាវី
ប្រធានការិយាល័យ

ជីវៈប្រវត្តិសង្ខេបរបស់លោកមេធាវី គីរី

ក្រុមមេធាវី ខេ & ខេ (K & K Law Group)

ប្រធាន | 2007 – បច្ចុប្បន្ន
មេធាវី | 2001 – បច្ចុប្បន្ន

  • តំណាងអតិថិជននៅក្នុងតុលាការកម្ពុជា និងអន្តរជាតិ ២០ ឆ្នាំមកហើយ
    • តំណាងទាំងរឿងរដ្ឋប្បវេណីនិង ព្រហ្មទណ្ឌ
    • តំណាងអតិថិជនក្នុងសំណុំរឿងសិទ្ធិលើបំណុល តាងនាមអោយម្ចាស់បំណុល និងកូនបំណុលនៅចំពោះមុខតុលាការ
    • តំណាងអោយអតិថិជនក្នុងសំណុំរឿងទាមទារមតកនៅតុលាការ
    • ការពារសិទ្ធិអោយអតិថិជនក្នុងករណីលែងលះ និងបែងចែកទ្រព្យ កូន។ សរុបរឿងក្ដីនៅតុលាការទាំងអស់ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅមិនតិចជាង ៣០០ សំណុំរឿង។
    • តំណាងអោយអតិថិជនក្នុងសំណុំរឿងវិវាទសិទ្ធិប្រត្យក្សលើដីធ្លីនៅតុលាការ
  • តំណាងអតិថិជនក្នុងការចរចាចុះកិច្ចសន្យាទិញលក់ដីធ្លីឯកជននៅក្រុងភ្នំពេញ និងខេត្តមានសក្តានុពលនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃនៃកិច្ចសន្យាដែលមានកំរិតរាប់លានដល់ពាន់លានដុល្លារច្រើនគម្រោង រវាងដៃគូសហការក្នុងស្រុក និងក្រៅស្រុកដូចជា ចិនប្រជាមានិត ចិនតៃវ៉ាន់ កូរ៉េខាងត្បូង ថៃម៉ាឡេស៊ី សឹង្ហបុរី
  • តំណាងអតិថិជនក្នុងការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចជាមួយភាគីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា និងការគ្រប់គ្រងហានិភ័យនានា ដែលមិនកើតឡើងដោយគូភាគីនៃកិច្ចសន្យានៅតាមតំបន់មានហានិភ័យនៃជម្លោះខ្ពស់ ដូចជាខេត្តក្រចេះពីមុន
  • សិក្សា និងវាយតម្លៃលើហានិភ័យផ្លូវច្បាប់លើជំនួញអចលនទ្រព្យ ជាដីសំណង់អាគារ ប្លុកបុរី និង បង្ហាញពីវិធីដោះស្រាយ និងគ្រប់គ្រងហានិភ័យទាំងនោះដល់ម្ចាស់គម្រោងនិង អ្នកទិញ។ ករណីទាំងអស់កន្លងមកដែលធ្លាប់បានធ្វើ គឺផ្តោតទៅលើម្ចាស់គម្រោង និងអ្នកទិញជាជនបរទេសដែលជាមុខសញ្ញានៃការងាយរងហានិភ័យផ្លូវច្បាប់ពីការទទួលយកទ្រព្យជាអចលនទ្រព្យដោយការវិនិយោគ រយៈពេលយូរ និង តម្លៃវិនិយោគធំ។
  • រៀបចំព្រៀងបទបញ្ជាផ្ទៃក្នុងសម្រាប់អាគាសហកម្មសិទ្ធិ (ដូចជា Apartment, ខុនដូ) របស់អ្នកវិនិយោគជាជនបរទេសស្របតាមច្បាប់កម្ពុជា
  • តំណាងអោយម្ចាស់បំណុលប្រមូលបំណុល គ្រប់គ្រងបំណុល របស់ម្ចាស់បំណុលជារូបវន្ត និងនីតិបុគ្គល ដូចជា ធនាគារ និងមីក្រូហិរញ្ញវត្ថុ
  • តំណាងអោយអតិថិជនក្នុងការស្នើសុំអាជ្ញាប័ណ្ណនានាពីរដ្ឋាភិបាល ដូចជាកាស៊ីណូ ធនគារ ជំនួញអចលនទ្រព្យ ច្បាប់សាងសង់សំណង់អាគារទោល ពហុអាគារបុរី អាគារសហកម្មសិទ្ធិ គម្រោងវិនិយោគពី CDC

 

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក ឬ ECCC)

មេធាវីដែលទទួលស្គាល់និងជ្រើសតាំងដោយ UN | 2007

  • ធ្វើជាមេធាវីតំណាងក្នុងសំណុំរឿង ០១ ក្នុងបទចោទអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាបទឧក្រិដ្ឋទាក់ទងទៅនឹងអាយុជីវិតមនុស្សរាប់សែននាក់ ប្រព្រឹត្តិអស់រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ។ សំណុំរឿង ០១ ត្រូវបានលើកមកជំនុំជំរះដោយក្រុមរដ្ឋអាជ្ញា និង វិនិច្ឆ័យសេចក្ដីដោយក្រុមចៅក្រុមចម្រុះជាតិសាសន៍ សហការរវាងរដ្ឋាភិបាលកម្ពុជា និង UN។

 

សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP)

សាស្ត្រាចារ្យផ្នែកច្បាប់ | 2001 – បច្ចុប្បន្ន

  • បង្រៀនច្បាប់ព្រហ្មទណ្ឌ

ទំនាក់ទំនង