ការអនុលោមតាមច្បាប់ និងការស៊ើបអង្កេត

 

ការអនុលោមតាមច្បាប់ គឺជាមូលដ្ឋានគ្រឹះនៃប្រតិបត្តិការអាជីវកម្មទូទាំងពិភពលោករួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមមេធាវី ខេ & ខេ ជួយសម្រួលដល់អតិថិជនយ៉ាងដិតដល់ ដើម្បីធានាថា អ្នកស៊ើបអង្កេតឯករាជ្យ និងមានវិជ្ជាជីវៈ អាចសិក្សា និងត្រួតពិនិត្យប្រព័ន្ធនៃការអនុលោមតាមច្បាប់របស់អតិថិជន ដើម្បីកំណត់ និងដោះស្រាយបញ្ហាដែលមិនអនុលោមតាមច្បាប់ ឬមួយក៏ដើម្បីបំពេញគោលបំណងដែលបានគ្រោងទុករបស់អតិថិជនពាក់ព័ន្ធនឹងការអនុលោមតាមច្បាប់ និងការស៊ើបអង្កេត។

ក្រុមការងារផ្នែកការអនុលោមតាមច្បាប់ និងការស៊ើបអង្កេតរបស់យើង ប្រមូលផ្តុំទៅដោយមេធាវី និងអ្នកដោះស្រាយវិវាទក្រុមហ៊ុនដែលមានបទពិសោធន៍ ប៉ិនប្រសប់ក្នុងការកំណត់សម្គាល់នូវភាពមិនប្រក្រតី ឬមិនទៀងទាត់ និងការមិនអនុលោមតាមច្បាប់។ ក្រុមមេធាវីយើងយល់ដឹងច្បាស់លាស់អំពីតម្រូវការបទប្បញ្ញត្តិ និងមានបណ្តាញទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្របសម្រួលដល់ការស៊ើបអង្កេត ឬការស្រាវជ្រាវតាមផ្លូវច្បាប់។ ម្យ៉ាងវិញទៀត ក្រុមមេធាវីយើងផ្តល់ជំនួយ និងសេវាកម្មដ៏ទូលំទូលាយ ដល់អង្គការ ស្ថាប័ន ឬក៏សហគ្រាសរបស់អតិថិជនគ្រប់លំដាប់ថ្នាក់ ពាក់ព័ន្ធនឹងការស្រាវជ្រាវលើប្លង់កម្មសិទ្ធិ ការស្រាវជ្រាវលើនីតិវិធីដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ ការស្រាវជ្រាវផលប្រយោជន៍លើប្រាតិភោគ ការស៊ើបអង្កេតទូទៅ ការត្រួតពិនិត្យលើការអនុលោមតាមបទបញ្ជាផ្ទៃក្នុងទូទៅ និងកាតព្វកិច្ចប្រុងប្រយ័ត្នចំពោះប្រតិបត្តិការពាណិជ្ជកម្ម។

សេវាកម្មរបស់យើង៖

ក្រុមមេធាវីជំនាញរបស់យើងមានផ្តល់សេវាកម្មដូចខាងក្រោម៖

     - ការស្រាវជ្រាវលើប្លង់កម្មសិទ្ធិទន់ជាមួយមេឃុំដែលមានសមត្ថកិច្ចពាក់ព័ន្ធ

     - ការស្រាវជ្រាវលើប្លង់កម្មសិទ្ធិរឹងជាមួយការិយាល័យសុរិយោដីដែលមានសមត្ថកិច្ចពាក់         ព័ន្ធ

ក្រុមមេធាវីជំនាញរបស់យើងមានផ្តល់សេវាកម្មដូចខាងក្រោម៖

     - ការស្រាវជ្រាវលើនីតិវិធីដោះស្រាយវិវាទបុគ្គល និងអង្គភាពនៅក្នុងទីក្រុងភ្នំពេញ

     - ការស្រាវជ្រាវលើនីតិវិធីដោះស្រាយវិវាទបុគ្គល និងអង្គភាពនៅតាមបណ្តាខេត្ត

សូមកត់សម្គាល់ថា ការស្រាវជ្រាវលើនីតិវិធីដោះស្រាយវិវាទ គឺផ្អែកលើយុត្តាធិការជាក់លាក់។ ដូច្នេះវាមិនអាចត្រូវបានធ្វើឡើងនៅទូទាំងប្រទេសទេ។

ក្រុមមេធាវីស៊ើបអង្កេតជំនាញរបស់យើង ផ្តល់ជូនសេវាកម្មនៃការស្រាវជ្រាវផលប្រយោជន៍លើប្រាតិភោគដូចខាងក្រោមនេះ៖

     - ការស្រាវជ្រាវផលប្រយោជន៍លើប្រាតិភោគនៃអចលនទ្រព្យផ្លូវការ និងក្រៅផ្លូវការ             ជាមួយនឹងការិយាល័យរៀបចំប្រតិបត្តិការមានការធានា

ក្រុមមេធាវីស៊ើបអង្កេត និងដោះស្រាយវិវាទរបស់ការិយាល័យយើងផ្តល់សេវាកម្មស៊ើបអង្កេតដូចខាងក្រោម៖

   - ការស៊ើបអង្កេតលើការអនុលោមតាមបទបញ្ជាផ្ទៃក្នុងទូទៅលើវិស័យជាក់លាក់ដូចជា          អភិបាលកិច្ច សាជីវកម្ម ការអនុលោមតាមបទប្បញ្ញត្តិ ការស៊ើបអង្កេតពាក់ព័ន្ធនឹង              ធនធានមនុស្ស ការស៊ើបអង្កេតប្រឆាំងអំពើពុករលួយ ការស៊ើបអង្កេតលើការលួចបន្លំ ឬ       ការស៊ើបអង្កេតលើការកេងប្រវ័ញ្ច

   - ការស៊ើបអង្កេតផ្ទៃក្នុងជាក់លាក់ណាមួយតាមតម្រូវការរបស់អតិថិជន

ការិយាល័យយើងខ្ញុំ មានក្រុមមេធាវីដែលមានបទពិសោធន៍ផ្នែកសាជីវកម្ម និងដោះស្រាយវិវាទ រួមទាំងសហការជាមួយការិយាល័យច្បាប់ដទៃទៀត ដើម្បីផ្តល់សេវាកម្មលើ៖

     - កាតព្វកិច្ចប្រុងប្រយ័ត្នពេញលេញសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម

     - កាតព្វកិច្ចប្រុងប្រយ័ត្នមានកម្រិតសម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម