អចលនទ្រព្យ និងសំណង់

 

ជាមួយនឹងចំណេះដឹងអំពីនីតិវិធីក្នុងស្រុកពេញលេញ និងបទពិសោធន៍ជាក់ស្តែងជាច្រើនធ្វើការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមមេធាវី ខេ & ខេ បន្តផ្តល់នូវសេវាកម្មដែលផ្តោតសំខាន់លើដំណោះស្រាយដ៏រលូន សម្រាប់រាល់បញ្ហាទាំងអស់ទាក់ទិននឹងវិស័យអចលនទ្រព្យ និងសំណង់ ជូនដល់អតិថិជនគ្រប់រូប ដោយមិនកំណត់តែចំពោះ អ្នកវិនិយោគ ក្រុមហ៊ុន អ្នកម៉ៅការ អ្នកអភិវឌ្ឍន៍គម្រោង និងម្ចាស់បំណុលឡើយ។

ការិយាល័យក្រុមមេធាវី ខេ & ខេ មានបណ្តាញដែលមានទំនាក់ទំនងល្អក្នុងការផ្តល់សេវាកម្មដែលមានប្រសិទ្ធិភាពក្នុងការចំណាយ ពាក់ព័ន្ធនឹងការសុំអាជ្ញាប័ណ្ណអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ លិខិតអនុញ្ញាត ការអនុលោមតាមច្បាប់ និងការអនុម័តនានាត្រូវបានតម្រូវ និងកំណត់ដោយច្បាប់ ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវការអនុម័ត និងការអនុលោមតាមច្បាប់ទាំងអស់ដែលចាំបាច់ក្នុងការសម្រួលដល់កាលវិភាគ និងភាពបត់បែននៃគម្រោងអចលន-ទ្រព្យ ឬសំណង់របស់អតិថិជន។ ហើយចំពោះគុណសម្បត្តិដែលយើងមាន គឺឋិតនៅលើការយល់ដឹងយ៉ាងស៊ីជម្រៅទៅលើប្រតិបត្តិការ និងការអភិវឌ្ឍន៍អចលនទ្រព្យដែលមានភាពស្មុគស្មាញក្រោមបរិបទនៃក្របខ័ណ្ណបទប្បញ្ញត្តិ និងបទដ្ឋានពាណិជ្ជកម្មនៃប្រទេសកម្ពុជា ដែលក្រុមមេធាវី ខេ & ខេ ទទួលបានពីបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការផ្តល់ប្រឹក្សាយោបល់ និងការត្រួតពិនិត្យលើប្រតិបត្តិការទិញលក់អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗក្រោមការរៀបចំពាណិជ្ជកម្ម និងក្របខ័ណ្ណបទប្បញ្ញត្តិដែលមានភាពស្មុគស្មាញច្រើន។

ក្រុមមេធាវីផ្នែកអចលនទ្រព្យ និងសំណង់របស់យើង តំណាងឱ្យអ្នកពាក់ព័ន្ធក្នុងកិច្ចការអចលនទ្រព្យ និងការអភិវឌ្ឍន៍ទាំងអស់ក្នុងការចរចា និងបន្តផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ដូចជា សេវាប្រឹក្សាយោបល់ ការពង្រាង និងពិនិត្យកិច្ចសន្យា រួមទាំងការសុំអាជ្ញាប័ណ្ណ និងការចុះបញ្ជីថែមទៀតផង។

…ការយល់ដឹងយ៉ាងស៊ីជម្រៅទៅលើប្រតិបត្តិការ និងការអភិវឌ្ឍន៍អចលនទ្រព្យដែលមានភាពស្មុគស្មាញក្រោមបរិបទនៃក្របខ័ណ្ណបទប្បញ្ញត្តិ និងបទដ្ឋានពាណិជ្ជកម្មនៃប្រទេសកម្ពុជា…

សេវាកម្មរបស់យើង៖

ក្រុមមេធាវី ខេ & ខេ ផ្តល់ជូនសេវាប្រឹក្សាយោបល់ទៅលើប្រតិបត្តិការអចលនទ្រព្យ និងការអភិវឌ្ឍន៍អចលនទ្រព្យប្រកបដោយប្រសិទ្ធិភាព ដោយរួមបញ្ចូលតុល្យភាពនៃតម្រូវការលក្ខន្តិកៈច្បាប់ ការអនុវត្តជាក់ស្តែង និងមតិយោបល់របស់អ្នកជំនាញ ដើម្បីជួយ និងសម្រួលដល់អតិថិជនរបស់យើងតាមរយៈសេវាប្រឹក្សាដូចខាងក្រោម៖

     - ការអនុលោមតាមបទប្បញ្ញត្តិ និងតម្រូវការនៃបទប្បញ្ញត្តិ សម្រាប់ប្រតិបត្តិការទិញលក់         អចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ

     - ការកំណត់តំបន់ និងការរឹតត្បិតការប្រើប្រាស់ដីធ្លីសម្រាប់ប្រតិបត្តិការអចលនទ្រព្យ            ឬគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ

     - ការអនុលោមតាមបទប្បញ្ញត្តិ និងតម្រូវការនៃការវាយតម្លៃផលប៉ះពាល់ដល់បរិស្ថាននៃ         គម្រោងអចលនទ្រព្យ

     - ការអនុលោមតាមច្បាប់នៃការសាងសង់

     - សំណួរ ឬបញ្ហានៃបទប្បញ្ញត្តិដទៃទៀតដែលទាក់ទងនឹងប្រតិបត្តិការអចលនទ្រព្យ             ឬគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ

ក្រុមមេធាវី ខេ & ខេ ព្រាងកិច្ចសន្យាសម្រាប់ប្រតិបត្តិការទិញលក់អចលនទ្រព្យខ្នាតតូច និងខ្នាតធំ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងកិច្ចសន្យាគម្រោងសាងសង់រួមមាន៖

     - កិច្ចសន្យាទិញលក់អចលនទ្រព្យ

     - កិច្ចសន្យាសាងសង់អចលនទ្រព្យ

     - កិច្ចសន្យាទិញលក់អចលនទ្រព្យនៃសមាគម

     - កិច្ចសន្យាសម្ព័ន្ធអាជីវកម្មនៃការអភិវឌ្ឍន៍អចលនទ្រព្យ

     - កិច្ចសន្យាទាក់ទងនឹងអចលនទ្រព្យ និងសំណង់ដទៃទៀត

     - ការពិនិត្យកិច្ចសន្យា

     - ការចរចាកិច្ចសន្យា

     - ការប្រតិបត្តិ និងការអនុវត្តកិច្ចសន្យា

     - ការបញ្ចប់កិច្ចសន្យា

ក្រុមមេធាវី ខេ & ខេ ផ្តល់ជំនួយសម្រាប់ការសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងការអនុម័ត សម្រាប់គម្រោងអភិវឌ្ឍន៍ និងការសាងសង់អចលនទ្រព្យរួមមាន៖

     - អាជ្ញាប័ណ្ណអភិវឌ្ឍន៍អចលនទ្រព្យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

     - លិខិតអនុញ្ញាតសាងសង់អចលនទ្រព្យដែលពាក់ព័ន្ធ រួមមានការបើក និងបិទ                    ការសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

     - ការដាក់ពាក្យ និងការវាយតម្លៃលើផលប៉ះពាល់ដល់បរិស្ថាន

     - ការសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងការអនុម័តលើអាជីវកម្មអចលនទ្រព្យដទៃទៀត