អ្វីដែលក្រុមមេធាវីយើងអនុវត្តក្នុងផ្នែកពាណិជ្ជកម្ម និងសាជីវកម្ម គឺធ្វើជាដៃគូច្បាប់របស់អ្នកក្នុងការវិនិយោគ ការធ្វើជំនួញ និងប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មផ្សេងៗទៀតផងដែរ។
នៅការិយាល័យ ខេ & ខេ ក្រុមមេធាវីជាន់ខ្ពស់របស់យើងប្រើប្រាស់ចំណេះដឹងស៊ីជម្រៅទៅលើនីតិវិធីក្នុងស្រុក ទៅលើប្រព័ន្ធច្បាប់នៅប្រទេសកម្ពុជា និងការអនុវត្តបទប្បញ្ញតិ្តដែលមានភាពបត់បែនសម្រាប់ការវិនិយោគ និងប្រតិបត្តិការអាជីវកម្ម ក្នុងការផ្តល់ជូននូវដំណោះស្រាយដែលមានប្រសិទ្ធិភាព និងល្អបំផុតសមតាមតម្រូវការអាជីវកម្មរបស់អ្នក។ ក្រុមមេធាវី ខេ & ខេ មានជំនឿជឿជាក់យ៉ាងមុះមុតចំពោះជំនាញ និងភាពប៉ិនប្រសប់របស់ក្រុមមេធាវីយើងក្នុងការរួមបញ្ចូលជំនាញ ព្រមទាំងចំណេះដឹងក្នុងស្រុក និងអន្តរជាតិ ក្នុងការផ្តល់ជំនួយផ្នែកច្បាប់ប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យពាណិជ្ជកម្ម និងសាជីវកម្ម។ លើសពីនេះទៅទៀត ក្រុមមេធាវីជំនាញក្នុងផ្នែកនេះ យកចិត្តទុកដាក់ខ្លាំងបំផុតលើការអនុវត្តជាក់ស្តែង ប្រសិទ្ធិភាពនៃការផ្តល់សេវាកម្ម គំនិតច្នៃប្រឌិតប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហា ភាពបត់បែនតាមកាលៈទេសៈ និងការអនុលោមតាមគោលការណ៍របស់ការិយាល័យយើងផងដែរ។
ក្រុមមេធាវី ខេ & ខេ ផ្តល់សេវាកម្មច្បាប់ចំពោះផ្នែកពាណិជ្ជកម្ម និងសាជីវកម្មដ៏ពេញលេញជូនអតិថិជនគ្រប់រូប គ្រប់លំដាប់ថ្នាក់ រាប់បញ្ចូលចាប់ពីក្រុមហ៊ុនក្នុងស្រុកខ្នាតតូចធំ ក្រុមហ៊ុនក្រៅស្រុក រហូតដល់សាជីវកម្មពហុជាតិថែមទៀតផង។ ការផ្តល់ប្រឹក្សាយោបល់ និងជំនួយផ្នែកច្បាប់របស់យើងក្នុងផ្នែកនេះផ្តោតលើ
លើសពីនេះ ក្រុមមេធាវី ខេ & ខេ ផ្តល់ជូនសេវាកម្មដទៃទៀតរួមមាន៖
ក្រុមមេធាវីជំនាញក្នុងផ្នែកនេះ យកចិត្តទុកដាក់ខ្លាំងបំផុតលើការអនុវត្តជាក់ស្តែង ប្រសិទ្ធិភាពនៃការផ្តល់សេវាកម្ម គំនិតច្នៃប្រឌិតប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហា ភាពបត់បែនតាមកាលៈទេសៈ និងការអនុលោមតាមគោលការណ៍របស់ការិយាល័យយើង។
សេវាកម្មរបស់យើង៖
ក្រុមមេធាវី ខេ & ខេ ផ្តល់ជូនប្រឹក្សាយោបល់ពាក់ព័ន្ធនឹងអាជីវកម្ម និងសាជីវកម្មប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយរួមបញ្ចូលនូវ តម្រូវការលក្ខន្តិកៈច្បាប់ ការអនុវត្តជាក់ស្តែង និងមតិយោបល់របស់អ្នកជំនាញ ដើម្បីជួយ និងសម្រួលដល់អតិថិជនរបស់យើងតាមរយៈសេវាប្រឹក្សាដូចខាងក្រោម៖
- ការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងអាជីវកម្ម និងសាជីវកម្មទូទៅ
- ការប្រឹក្សាយោបល់ទៅលើតម្រូវការ និងការអនុលោមតាមបទប្បញ្ញត្តិជាក់លាក់ សម្រាប់វិស័យអាជីវកម្មសំខាន់ៗ
- ការប្រឹក្សាយោបល់លើការចូលទីផ្សារ
- ការប្រឹក្សាយោបល់លើប្រតិបត្តិការជំនួញ
- ការប្រឹក្សាយោបល់ដទៃទៀតពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងសាជីវកម្ម
ក្រុមមេធាវី ខេ & ខេ ផ្តល់ជូនសេវាកម្មពង្រាង និងពិនិត្យកិច្ចសន្យាដែលឆ្លើយតបទៅនឹងតម្រូវការអតិថិជន មិនថាជាកិច្ចសន្យាមានខ្លឹមសារខ្លី ឬកិច្ចសន្យាដែលមានលក្ខណៈស្មុគស្មាញយ៉ាងណានោះទេ ដែលក្រុមមេធាវី ខេ & ខេ អាចធានាផលប្រយោជន៍ល្អបំផុតជូនអតិថិជន និងសម្រេចកិច្ចព្រមព្រៀងដូចការគ្រោងទុកជាមួយនឹងសេវាកម្មដូចខាងក្រោមនេះ៖
- ការពង្រាងកិច្ចសន្យា (ការពង្រាងកិច្ចសន្យាផ្សេងៗទៅតាមគោលបំណងពាណិជ្ជកម្ម) រួមមាន កិច្ចសន្យាទិញ-លក់សម្រាប់ទំនិញ និងសេវាកម្ម កិច្ចសន្យាសហកម្មសិទ្ធិ លក្ខខណ្ណទូទៅ កិច្ចព្រមព្រៀងលើភាពជាដៃគូ កិច្ចសន្យាចែកចាយ និងទីភ្នាក់ងារ កិច្ច ព្រមព្រៀងមិនបង្ហាញ និងកិច្ចសន្យាពាណិជ្ជកម្មដទៃទៀត
- ការពិនិត្យកិច្ចសន្យា
- ការចរចាលើកិច្ចសន្យា
- ការប្រតិបត្តិ និងការអនុវត្តលើកិច្ចសន្យា
- ការបញ្ចប់កិច្ចសន្យា
ក្រុមមេធាវី ខេ & ខេ ផ្តល់ជូនសេវាកម្មលេខាក្រុមហ៊ុនប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់ដូចខាងក្រោម៖
- ការអនុលោមតាមអភិបាលកិច្ចក្រុមហ៊ុន
- ការអនុលោមតាមការរៀបចំឯកសារក្រុមហ៊ុន
- ការថែទាំទៅលើការអនុលោមនៃកំណត់ត្រាច្បាប់របស់ក្រុមហ៊ុន
- ការអនុលោមតាមកិច្ចប្រជុំរបស់ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាល
- និងការអនុលោមតាមអភិបាលកិច្ចដទៃទៀតរបស់ក្រុមហ៊ុន
សេវាកម្មសុំអាជ្ញាប័ណ្ណ និងការចុះបញ្ជីក្រុមហ៊ុនរបស់យើងក្របដណ្តប់លើផ្នែកនានាដូចខាងក្រោម៖
- ការចុះបញ្ជីនីតិបុគ្គលរួមមាន ការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីភាពជាដៃគូ ការចុះបញ្ជី ក្រុមហ៊ុនបុត្រសម្ព័ន្ធ ការចុះបញ្ជីក្រុមហ៊ុនសាខា ការចុះបញ្ជីការិយាល័យតំណាង ការ ចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) និងទម្រង់នៃការ ចុះបញ្ជីដទៃទៀតសម្រាប់នីតិបុគ្គល
- ការសុំអាជ្ញាប័ណ្ណអាជីវកម្ម លិខិតអនុញ្ញាត និងការអនុម័តពីអាជ្ញាធរមានសមត្ថកិច្ច
- ការចុះបញ្ជីផលិតផលសម្រាប់ទំនិញដែលមានការកំណត់ជាក់លាក់ដូចជា ការផ្គត់ផ្គង់ វេជ្ជសាស្ត្រ
និងឧបករណ៍ទូរគមនាគមន៍ និងផលិតផលដទៃទៀត
- និងការធ្វើឯកសារ ការចុះបញ្ជី និងការសុំអាជ្ញាប័ណ្ណដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មដទៃ ទៀត
© រក្សាសិទ្ធិដោយ ក្រុមមេធាវី ខេ & ខេ ២០២២ រក្សាសិទ្ធគ្រប់យ៉ាង