ជ័យជំនះ គឺជាគោលការណ៍ចំបងរបស់យើង។ ក្រុមមេធាវី ខេ & ខេ តតាំងមិនរាថយ ហើយក៏ត្រូវបានគេស្គាល់ដោយសារតែជ័យជំនះរបស់ក្រុមមេធាវីជំនាញយើងក្នុងវិស័យដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការផងដែរ។ ដូច្នេះហើយ រឿងក្តីវិវាទ ឬបណ្តឹងរបស់អ្នកប្រាកដជាឋិតក្រោមការថែទាំដ៏មានទំនុកចិត្តជាក់ជាមិនខាន។
ការដោះស្រាយវិវាទ គឺជាស្នូលនៃសេវាកម្ម និងជំនាញរបស់ក្រុមមេធាវី ខេ & ខេ។ កេរ្តិ៍ឈ្មោះរបស់យើងក្នុងវិស័យនេះដែរ ត្រូវបានកសាងឡើងដោយបទពិសោធន៍ជាច្រើនឆ្នាំក្នុងការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការដ៏ខ្នះខ្នែង ហើយតែងតែទទួលបានជ័យជំនះ រួមទាំងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធិភាពក្នុងការចំណាយ។ រីឯគុណសម្បត្តិដ៏គួរឱ្យកត់សម្គាល់របស់យើង គឺឋិតនៅលើមេធាវីជាន់ខ្ពស់ដែលមានបទពិសោធន៍ ២០ ឆ្នាំក្នុងការអនុវត្តនីតិវិធីច្បាប់ និងដោះស្រាយវិវាទយ៉ាងរលូន ជាមួយនឹងភាពស្ទាត់ជំនាញ និងការតតាំងផ្នែកច្បាប់ដ៏មានប្រសិទ្ធិភាព។
អ្វីដែលសំខាន់បំផុតក្នុងរឿងក្តីព្រហ្មទណ្ឌ គឺជាការការយល់ដឹងអំពីភាពខ្លាំង និងភាពខ្សោយនៃវិធានការ សេចក្តីសន្និដ្ឋាន និងនីតិវិធីទាំងមូលចាប់តាំងពីដំណាក់កាលស៊ើបអង្កេតដោយមន្ត្រីប៉ូលីស រហូតដល់ការបើកនីតិវិធីព្រហ្ម-ទណ្ឌនៅតុលាការ។ ក្រុមមេធាវីដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការរបស់យើង សុទ្ធតែជាមេធាវីការពារដែលមានសមត្ថភាពខ្ពស់ និងឆន្ទះខ្នះខ្នែងក្នុងការដោះស្រាយវិវាទនៅគ្រប់លំដាប់ជាន់ថ្នាក់នៃតុលាការកម្ពុជា និងខិតខំផ្តល់នូវសេវាកម្មផ្នែកច្បាប់ដ៏ល្អបំផុតដើម្បីការពារសិទ្ធិរបស់អតិថិជនទាំងអស់។
ជ័យជំនះ គឺជាគោលការណ៍ចំបងរបស់យើង។
ចំណែកឯក្នុងរឿងក្តីរដ្ឋប្បវេណី ការយល់ដឹងអំពីភាពខ្លាំង និងភាពខ្សោយនៃបណ្តឹងរដ្ឋប្បវេណី គឺជាចំនុចចំបងក្នុងការចរចាក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ។ ក្រុមមេធាវីរបស់យើង សុទ្ធតែជាអ្នកចរចាដែលមានយុទ្ធសាស្ត្រជំនះខ្ពស់ និងជាអ្នកជំនាញដោះស្រាយវិវាទ ដែលផ្តោតសំខាន់លើចំណុចខ្លាំងដែលដាក់សម្ពាធទៅលើក្រុមប្រឆាំង និងទាមទារសំណងសមស្របជូនអតិថិជនប្រកបដោយប្រសិទ្ធិភាព និងទំនុកចិត្ត។
ប្រសិនបើអ្នកត្រូវការអ្នកតស៊ូតតាំងមិនរាថយ ដើម្បីការពារ ឬតំណាងឱ្យសិទ្ធិ និងផលប្រយោជន៍របស់អ្នកក្នុង ឬក្រៅប្រព័ន្ធតុលាការកម្ពុជា នោះអ្នកប្រាកដជាត្រូវការក្រុមមេធាវី ខេ & ខេ។
សេវាកម្មរបស់យើង៖
ក្រុមមេធាវី ខេ & ខេ មានផ្តល់ជូនសេវាកម្មដូចខាងក្រោម៖
ការផ្តល់ជំនួយទូទៅក្នុងនីតិវិធីដោះស្រាយវិវាទនៃរឿងក្តីព្រហ្មទណ្ឌ
- ការការពារក្តី
- ការឃុំខ្លួនបណ្តោះអាសន្ន
- ការបង់ប្រាក់ធានា
- ការអនុវត្តសេចក្តីវិនិច្ឆ័យរបស់តុលាការ
- នីតិវិធីប្តឹងឧទ្ធរណ៍
- និងបញ្ហាទាក់ទិននឹងនីតិវិធីបណ្តឹងព្រហ្មទណ្ឌដទៃទៀត
សេវាកម្មរបស់ក្រុមមេធាវី ខេ & ខេ រួមមាន៖
- ការរំលោភលើកិច្ចសន្យា
- អនីត្យានុកូល
- ការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិត
- ពាក្យបណ្តឹងប្រមូលបំណុល
- អធិបញ្ជា
- ការអនុវត្តសេចក្តីវិនិច្ឆ័យរបស់តុលាការ
- នីតិវិធីប្តឹងឧទ្ធរណ៍
- កិច្ចព្រមព្រៀងទូទាត់សំណង
- និងបញ្ហាទាក់ទិននឹងនីតិវិធីបណ្តឹងរដ្ឋប្បវេណីផ្សេងៗទៀត
2. នីតិវិធីពាក់ព័ន្ធនឹងច្បាប់គ្រួសារទូទៅ រួមមាន ការលែងលះ មតកសាសន៍ និងទ្រព្យ សម្បត្តិ ការយកមកចិញ្ចឹមធ្វើជាកូន សិទ្ធិចិញ្ចឹមថែរក្សាកូន និងសិទ្ធិមេបា
3. កិច្ចការរដ្ឋបាលផ្ទាល់ខ្លួនផ្សេងៗទៀត រួមមាន ការដាក់ពាក្យសុំប្តូរឈ្មោះនៅតុលាការ
ក្រុមមេធាវី ខេ & ខេ មានផ្តល់ជូននូវសេវាកម្មនៃនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផ្សេងៗដូចជា៖
- មជ្ឍត្តកម្ម
- ការសម្របសម្រួល
- ការចរចា
© រក្សាសិទ្ធិដោយ ក្រុមមេធាវី ខេ & ខេ ២០២២ រក្សាសិទ្ធគ្រប់យ៉ាង