ក្ស័យធន

 

នៅពេលក្រុមហ៊ុនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការបើកនីតិវិធីក្ស័យធន គឺសុទ្ធសឹងតែជាចំណុចដែលអាចកើតឡើងសម្រាប់អាជីវកម្ម។ ក្រុមមេធាវី ខេ & ខេ យល់ដឹងច្បាស់អំពីតម្រូវការ  អាជីវកម្មរបស់អ្នកក្នុងគ្រាអាសន្នផ្នែកហិរញ្ញវត្ថុ ហើយក្រុមមេធាវីយើងមានភាពស្ទាត់ជំនាញក្នុងការធ្វើជាដៃគូផ្នែកច្បាប់របស់អ្នក ដោយផ្តល់ជូនដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងធានាជូននូវការបើកនីតិវិធីក្ស័យធនដ៏រលូនតាមការគ្រោងទុករបស់អតិថិជន។

ក្រុមមេធាវីផ្នែកក្ស័យធនរបស់យើង អាចតំណាងអោយម្ចាស់បំណុលក្នុងស្រុក និងនៅក្រៅប្រទេស ឥណទាយក និងអ្នកដែលពាក់ព័ន្ធក្នុងរឿងក្ស័យធនទាំងអស់។ លើសពីនេះទៅទៀត យើងខ្ញុំផ្តល់ជូននូវសេវាកម្មជាច្រើន រាប់ចាប់ពីការប្រឹក្សាយោបល់ ការប្រមូលបំណុល រហូតដល់ការបើកនីតិវិធីក្ស័យធន។

…មានភាពស្ទាត់ជំនាញក្នុងការធ្វើជាដៃគូផ្នែកច្បាប់របស់អ្នក ដោយផ្តល់ជូនដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងធានាជូននូវការបើកនីតិវិធីក្ស័យធនដ៏រលូនតាមការគ្រោងទុករបស់អតិថិជន។

សេវាកម្មរបស់យើង៖

ក្រុមមេធាវី​ ខេ & ខេ ផ្តល់ជូនប្រឹក្សាយោបល់​ពាក់ព័ន្ធនឹងផ្នែកពលកម្ម និងការងារ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយរួមបញ្ចូលនូវ តម្រូវការលក្ខន្តិកៈច្បាប់ ការអនុវត្តជាក់ស្តែង និងមតិយោបល់របស់អ្នកជំនាញ ដើម្បីជួយ និងសម្រួលដល់អតិថិជនរបស់យើងតាមរយៈសេវាប្រឹក្សាដូចខាងក្រោម៖

     - ការផ្តល់ប្រឹក្សាទូទៅលើក្របខ័ណ្ឌ និងនីតិវិធីក្ស័យធន

     - ការប្រឹក្សាទូទៅលើជម្រើសនៃការប្រមូលបំណុល និងនីតិវិធីច្បាប់

     - ការប្រឹក្សាយោបល់ជាក់លាក់ណាមួយសម្រាប់នីតិវិធីក្ស័យធន រួមទាំងនីតិវិធី និង                ជម្រើសនៃការប្រមូលបំណុលជាក់លាក់

ក្នុងផ្នែកការប្រមូលបំណុល ក្រុមមេធាវី ខេ & ខេ មានអ្នកជំនាញដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និងអ្នកជំនាញចរចាដែលពោរពេញទៅដោយបទពិសោធន៍ ដែលខ្នះខ្នែងជួយសម្រួលដល់អតិថិជនក្នុងការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រួមមានការចរចា និងការសម្របសម្រួល។ យើងខ្ញុំផ្តល់ជូនសេវាកម្មប្រមូលបំណុលដូចខាងក្រោម៖

     - ចេញលិខិតទាមទារ ឬលិខិតជូនដំណឹង

     - ជួយសម្រួលការចរចាក្នុងការប្រមូលបំណុល

     - ជួយសម្រួលដល់នីតិវិធីតុលាការក្នុងការប្រមូលបំណុលដូចជា ការដាក់ពាក្យសុំជំនួយ          ឬបញ្ជាពីតុលាការ ការដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ការដាក់ពាក្យស្នើសុំទាមទារ                សេចក្តីសម្រេចរបស់តុលាការ និងនីតិវិធីប្តឹងឧទ្ធរណ៍

     - វិធីសាស្ត្រដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការផ្សេងៗដទៃទៀត

ក្រុមមេធាវីដែលមានបទពិសោធន៍ខ្ពស់របស់យើង ផ្តល់សេវាកម្មទៅលើនីតិវិធីក្ស័យធន ដើម្បីធានាជូននូវការដាក់ពាក្យសុំបើកនីតិវិធីក្ស័យធនប្រកបដោយប្រសិទ្ធិភាព ដំណើរការនៃការបើកនីតិវិធីក្ស័យធនដ៏រលូន និងការអនុវត្តលើផែនការក្នុងកិច្ចព្រមព្រៀងប្រកបដោយដំណើរការល្អ។ សេវាកម្មរបស់យើងរួមមាន៖

     - ការដាក់ពាក្យសុំបើកនីតិវិធីក្ស័យធន

     - ការជួយសម្រួលដល់នីតិវិធីប្តឹងឧទ្ធរណ៍ដែលទាក់ទងនឹងនីតិវិធីក្ស័យធន

     - ការជួយសម្រួលអតិថិជនឱ្យមានទំនាក់ទំនងការងារជាមួយមន្ត្រីរដ្ឋបាល និងរៀបចំ             ឯកសារចាំបាច់ដូចដែលបានស្នើសុំពីតុលាការ ឬមន្ត្រីរដ្ឋបាល

     - កិច្ចការប្រឹក្សាយោបល់ និងនីតិវិធីផ្សេងៗដទៃទៀតដែលទាក់ទងនឹងនីតិវិធីក្ស័យធន           តាមតម្រូវការរបស់អតិថិជន