កម្លាំងពលកម្ម គឺជាទ្រព្យដ៍ចាំបាច់មួយ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននានា ដែលអាចប្រៀបបានទៅនឹងការវិនិយោគបរទេសចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយនោះដែរ។ នៅពេលដែលការវិនិយោគបរទេសបន្តហូរចូលក្នុងអត្រាមួយគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំមកក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញមានកំណើននៃការរឹតត្បិតលើក្របខ័ណ្ឌបទប្បញ្ញត្តិច្បាប់ និងតម្រូវការនៃការអនុលោមតាមច្បាប់ការងារ និងតម្រូវការទាមទារឯកសារស្របច្បាប់ទាក់ទងនឹងធនធានមនុស្ស របស់ក្រុមហ៊ុន កាន់តែខ្លាំងឡើងៗស្របពេលតែមួយ។ ក្រុមមេធាវី ខេ & ខេ មានការយល់ដឹងពេញលេញ និងស៊ីជម្រៅអំពីស្ថានភាពពលកម្ម និងការងារនៅប្រទេសកម្ពុជា រួមទាំងច្បាប់ការងារកម្ពុជាដែលបន្តមានការកែប្រែកាន់តែប្រសើរឡើង។ ហើយក្រុមមេធាវីយើងមានបណ្តាញការងារល្អ ដើម្បីសម្រួលក្នុងការផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព ក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទិននឹងពលកម្ម និងការងាររបស់អតិថិជន ដែលអាចធ្វើឱ្យអាជីវកម្មរបស់អតិថិជនយើងកាន់តែមានភាពប្រកួតប្រជែង។
ជាមួយនឹងសេវាកម្មរបស់ក្រុមមេធាវី ខេ & ខេ អតិថិជនរបស់យើងទទួលបានអត្ថប្រយោជន៍ពីការប្រឹក្សាយោបល់ដែលប្រកបដោយយុទ្ធសាស្ត្រ និងដំណោះស្រាយដ៏មានប្រសិទ្ធិភាពទៅលើ គោលនយោបាយការងារ ក្រមសីលធម៌និងបទប្បញ្ញត្តិផ្ទៃក្នុង កិច្ចសន្យាការងារ ក៏ដូចជាគោលនយោបាយធនធានមនុស្ស។ សេវាកម្មសំខាន់ៗផ្សេងទៀតដែលយើងផ្តល់ឱ្យរួមមាន ការតាក់តែង និងពិនិត្យកិច្ចសន្យា ការបញ្ចប់កិច្ចសន្យា ការដោះស្រាយវិវាទ បទបញ្ជាការងារផ្ទៃក្នុង និងការចុះបញ្ជី។
ក្រុមមេធាវីផ្នែកកម្លាំងពលកម្ម និងការងារដែលមានបទពិសោធន៍ខ្ពស់នៅការិយាល័យមេធាវីរបស់យើង តែងតែធានាជូនថា ក្រុមហ៊ុន ឬសហគ្រាសរបស់អតិថិជននឹងដំណើរការស្របតាមច្បាប់នៅប្រទេសកម្ពុជាដោយពេញលេញ។
…ធ្វើឱ្យអាជីវកម្មរបស់អតិថិជនយើងកាន់តែមានភាពប្រកួតប្រជែង។
ក្រុមមេធាវី ខេ & ខេ ផ្តល់ជូនប្រឹក្សាយោបល់ពាក់ព័ន្ធនឹងផ្នែកពលកម្ម និងការងារ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយរួមបញ្ចូលនូវ តម្រូវការលក្ខន្តិកៈច្បាប់ ការអនុវត្តជាក់ស្តែង និងមតិយោបល់របស់អ្នកជំនាញ ដើម្បីជួយ និងសម្រួលដល់អតិថិជនរបស់យើងតាមរយៈសេវាប្រឹក្សាដូចខាងក្រោម៖
- ការអនុលោមតាមច្បាប់នៃពលកម្ម និងការងារទូទៅ និងការប្រឹក្សា យោបល់លើបទប្បញ្ញត្តិ
- ការប្រឹក្សាយោបល់ជាក់លាក់លើបញ្ហាពាក់ព័ន្ធនឹងពលកម្ម និងការងារឆ្លើយតបនឹង ចម្ងល់របស់អតិថិជន
- ការប្រឹក្សាយោបល់លើគោលនយោបាយការងារ
- ការប្រឹក្សាយោបល់លើក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុង
- ការប្រឹក្សាយោបល់លើកិច្ចសន្យាការងារ
- ការប្រឹក្សាយោបល់លើគោលនយោបាយធនធានមនុស្ស
- ការប្រឹក្សាយោបល់លើបញ្ហាទាក់ទិននឹងសហជីព ឬការធ្វើបាតុកម្មការងារ
- ការប្រឹក្សាយោបល់លើបញ្ហាពលកម្ម និងការងារដទៃទៀត
ក្រុមមេធាវី ខេ & ខេ ផ្តល់សេវាកម្មពង្រាង និងពិនិត្យកិច្ចសន្យាដែលមានភាពបត់បែនតាមតម្រូវការរបស់អតិថិជន មិនថាជាកិច្ចសន្យាមានលក្ខណៈខ្លី ឬវែង និងមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ក្រុមមេធាវីយើងខ្ញុំធានាជូនថាកិច្ចសន្យាដែលក្រុមមេធាវីធ្វើឡើងនឹងអនុលោមតាមច្បាប់ការងារ និងគោលនយោបាយរបស់ស្ថាប័ន។ ហើយអ្វីដែលសំខាន់បំផុតគឺថា កិច្ចសន្យាដែលក្រុមមេធាវីយើងបានរៀបចំ នឹងប្រាកដជាធ្វើឱ្យភាគីទាំងសងខាងមានទំនុកចិត្តខ្ពស់ចំពោះលក្ខខណ្ឌ និងខ្លឹមសារមិនលំអៀង ដែលថាខ្លួនទទួលបានផលប្រយោជន៍រៀងខ្លួនជាទីគាប់ចិត្ត។ សេវាកម្មរបស់យើងមានដូចជា៖
- កិច្ចសន្យាមានកំណត់ថិរវេលាពិតប្រាកដ
- កិច្ចសន្យាមិនកំណត់ថិរវេលាពិតប្រាកដ
- កិច្ចសន្យាម៉ៅការ
- ការពង្រាងគោលនយោបាយធនធានមនុស្ស ឬបទបញ្ជាការងារផ្ទៃក្នុង
- កិច្ចសន្យាពាក់ព័ន្ធនឹងការងារដទៃទៀត សមតាមតម្រូវការរបស់អតិថិជន
- ការពិនិត្យកិច្ចសន្យា
- ការចរចាកិច្ចសន្យា
- ការប្រតិបត្តិ និងអនុវត្តកិច្ចសន្យា
- ការបញ្ចប់កិច្ចសន្យា
ក្រុមមេធាវី ខេ & ខេ ផ្តល់សេវាកម្មពាក់ព័ន្ធនឹងការបញ្ឈប់ការងារ ដោយធានាលើការបញ្ចប់ប្រកបដោយការអនុលោមយ៉ាងរលូនសម្រាប់ភាគីទាំងសងខាងដូចខាងក្រោម៖
- ការប្រឹក្សាយោបល់លើការបញ្ឈប់ការងារ
- ការគណនាចំពោះការបញ្ឈប់ការងាររួមមាន កំឡុងពេលនៃការជូនដំណឹង សំណងនៃ ការបញ្ឈប់ការងារក្នុងចំណោមការទូទាត់ប្រាក់បំណាច់អតីតភាពការងារដទៃទៀត
- ការស៊ើបអង្កេតលើការប្រព្រឹត្តខុស
- សេវាកម្មពាក់ព័ន្ធនឹងការបញ្ឈប់ការងារដទៃទៀតដូចជា ការទូទាត់ និងការចេញ សេចក្តីជូនដំណឹង
ការិយាល័យរបស់យើងមានក្រុមមេធាវីជំនាញដែលជាអ្នកដោះស្រាយវិវាទ និងអ្នកចរចាមានបទពិសោធន៍ខ្ពស់ និងយកចិត្តទុកដាក់បំផុតក្នុងការដោះស្រាយវិវាទការងារនៅក្នុងតុលាការ។ សេវាកម្មរបស់យើងរួមមាន៖
- ការដោះស្រាយវិវាទការងារនៅក្នុងតុលាការ
- នីតិវិធីដោះស្រាយវិវាទការងារជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- នីតិវិធីដោះស្រាយវិវាទការងារជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល
- ចរចា និងសម្រុះសម្រួលវិវាទការងារជាមួយនិយោជិក ឬនិយោជក
ក្រុមមេធាវី ខេ & ខេផ្តល់ជំនួយសម្រាប់ការចុះបញ្ជីការងារ លិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណអនុម័តដល់និយោជក និងនិយោជិករួមមាន៖
- សៀវភៅការងារ
- ឯកសារទាក់ទងនឹងការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក
- សេចក្តីប្រកាសស្តីពីការបើកសហគ្រាស
- សេចក្តីប្រកាសស្តីពីនិយោជិក
- សៀវភៅបង្កើត និងសៀវភៅបើកប្រាក់ខែ
- បទបញ្ជាផ្ទៃក្នុង
- ការអនុញ្ញាតលើការងារបន្ថែមម៉ោង
- កូតាបុគ្គលិកបរទេស
- លិខិតអនុញ្ញាតការងាររបស់ជនបរទេស
- ការសុំទិដ្ឋាការការងារប្រភេទ E
- ការប្រកាសចលនាបុគ្គលិក
- ការចុះឈ្មោះបេឡាជាតិរបបសន្តិសុខសង្គម
- បញ្ហាការងារដទៃទៀតទាក់ទងនឹងការចុះបញ្ជី លិខិតអនុញ្ញាត និងការអនុម័ត
© រក្សាសិទ្ធិដោយ ក្រុមមេធាវី ខេ & ខេ ២០២២ រក្សាសិទ្ធគ្រប់យ៉ាង